មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត បានចុះផ្សព្វផ្សាយ អប់រំជំងឺក្រុមឈាមដល់សហគមន៍

 

កំពត ៖​ នាល្ងាចថ្លៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម គ្រុនឈិក បានចុះធ្វើសកម្មភាព ចុះដាក់អាបែត និងផ្សព្វផ្សាយសារអប់រំជំងឺគ្រុនឈាមដល់សហគមន៍។

ក្នុងនោះផងដែរ ក៏មានការចូលរួមពីក្រុមការងារស្មគ្រ័ចិត្តសុខភាពតាមភូមិ សហការជាមួយរដ្ឋបាលក្រុងកំពត និងរដ្ឋបាលសង្កាត់ទាំង៦ក្នុងក្រុងកំពត ដើម្បីចូលរួមទប់ស្កាត់អត្រាឆ្លងជំងឺគ្រុនឈាម យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លៀសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕
ប្រភព ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត























Post a Comment

0 Comments